ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឆ្នាំក្រោយ

FN ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅឆមាសទីមួយ ឆ្នាំ២០២០ ខាងមុខនេះលិខិតអញ្ជើញរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយ លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា លិខិតទី២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក។ លោកអះអាងថា៖ «អ្វីដែលសំខាន់ក្នុងលិខិតនេះ ឯកឧត្តម ប្រធានាធីបតីដូណាល់ត្រាំ បានអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ខាងមុខនេះ ហើយដោយសារតែអាមេរិក ជាដៃគូយុទ្ធសាស្រ្តរបស់អាស៊ាន អញ្ចឹងសម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ក្នុងជំនួបនេះថា សម្តេចគាំទ្រគំនិតផ្តួចផ្តើម នូវកិច្ចប្រជុំពិសេស … Continue reading ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឆ្នាំក្រោយ